នាយកប្រតិបត្តិ Juventus បញ្ជាក់ពីអនាគតរបស់ Ronaldo និងគ្រូបង្វឹក Sarri ជាមួយក្លឹប
នាយកប្រតិបត្តិ Juventus លោក Fabio Paratici បញ្ជាក់ថា ខ្សែប្រយុទ្ធ Cristiano Ronaldo និងគ្រូបង្វឹក Maurizio Sarri នឹងនៅជាមួយក្លឹបជាបន្តទៀតនារដូវកាលក្រោយ។
នាយករបស់ក្រុមសេះបង្កង់បានបន្ថែមទៀតថា លោកហ៊ាននិយាយដោយគ្មានការសង្ស័យថាបុគ្គលទាំង២នឹងបន្តនៅទីនេះ ហើយពាក្យចចាមអារ៉ាមនៅលើសារព័ត៌មានគឺតែងតែអញ្ចឹង។
គួរឱ្យដឹងថា គិតត្រឹមសប្តាហ៍នេះគ្រូបង្វឹក Maurizio Sarri បានដឹកនាំ Juventus ឈរនៅកំពូលតារាងដោយនៅសល់តែ៤ប្រកួតទៀតតែប៉ុណ្ណោះ ខណៈ Cristiano Roanldo ស៊ុតបញ្ចូលទីបាន៣០គ្រាប់នៅក្របខ័ណ្ឌ Serie A។