
អតីតកីឡាករ Barcelona តេសមានវិជ្ជមាន កូវីដ១៩
បើយោងតាមការចុះផ្សាយភ្លាមៗនេះ បានឲ្យដឹងថា លោក Xavi Hernández បានបញ្ជាក់ថាគាត់បានធ្វើតេស្ត៍មានមេរោគវីរុស កូវីដ១៩។
អតីតខ្សែបម្រើក្រុមបាសេឡូណា បច្ចុប្បន្នជាគ្រូបង្វឹកក្រុមអាល់សាដ ដែលជាក្រុមរបស់កាតាហើយថ្មីៗនេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងការវិលត្រឡប់មកកាន់ទឹកដី Camp Nou នៅរដូវក្តៅនេះ បានតេសឃើញវិជ្ជមានជំងឺទាន់សម័យមួយនេះ។
ឥឡូវនេះលោកនឹងអវត្តមានសម្រាប់ការប្រកួតរបស់អាល់សាដឌឺ ជាមួយអាល់ខ័រ នៅចុងសប្តាហ៍នេះព្រោះគាត់ត្រូវតែញែកខ្លួនគេអស់រយៈពេលខ្លី៕