
វិសាខា លុត អាសុីអឺរ៉ុប ចាស់ដៃ ១០-១ ខណៈ ព្រះខ័នរាជស្វាយរៀង និង ទ័ព ឈ្នះក្នុងដីដូចគ្នា
ការប្រកួតពានរង្វាន់បាល់ទាត់ក្របខណ្ឌកំពូលរបស់កម្ពុជា រដូវកាល២០២០ សប្តាហ៍ទី៩ ដោយក្រុមម្ចាស់ផ្ទះឈ្នះទាំងអស់ ពោលគឺ វិសាខា លុត អាសុីអឺរ៉ុប យូណាយធីត ១០ ទល់ ១ ស្របពេលក្រុមការពារជើងឯក ព្រះខ័នរាជស្វាយរៀង ឈ្នះ អង្គរថាយហ្គឺរ ២ ទល់ ០ ខណៈ កងយោធពលខេមរភូមិន្ទ ហៅទ័ព បានយកឈ្នះ សូលទីឡូអង្គរ ៣ ទល់ ០ នៅមុននេះបន្តិច។
ដូច្នេះហើយ បន្ទាប់ពីទទួលជ័យជម្នះនេះ ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង បន្តឈរកំពូលតារាង នៃលីគកំពូលកម្ពុជា នាសប្តាហ៍ទី៩ ដោយមាន ២២ ពិន្ទុ ដោយមិនទាន់ស្គាល់បរាជ័យនៅឡើយទេ៕