Cancelo ស៊ុតចូលគ្រាប់ដំបូងឲ្យ Bayern Munich ក្រោយជាប់១១នាក់ឡើងវិញ
Joao Cancelo រកបានគ្រាប់បាល់ដំបូងក្នុងនាមជាកីឡាករ Bayern Munich ក្នុងការប្រកួត Bundesliga នៅថ្ងៃសៅរ៍ ទី១១ ខែមីនា ឆ្នាំ២០២៣។
ខ្សែការពារខ្ចីពី Manchester City បានទាត់បញ្ចូលទីនាទី១៥ ដែលជាគ្រាប់បាល់តាមស្មើ Augsburg។ ជាលទ្ធផល Bayern Munich បានវាយបកឈ្នះ Augsburg ៥ទល់នឹង៣។
៤គ្រាប់ទៀតរកបានដោយ Benjamin Pavard ២គ្រាប់, Leroy Sane មួយគ្រាប់ និង Alphonse Davies មួយគ្រាប់។
Bayern Munich បន្តឈរកំពូលតារាងមាន៥២ពិន្ទុពីការប្រកួត២៤លើក នាំមុខក្រុមលេខ២ Borussia Dortmund ដែលស្មើ Schalke ២ទល់នឹង២ ចំនួន២ពិន្ទុ៕