Harry Kane អវត្តមានលើកទី២ជាមួយ Spurs ខណៈដែលក្លិបត្រូវប្រកួតពានរង្វាន់ Europa Conference League
ក្លិបមាន់ខ្នាយមាស Tottenham Hotspur បានឲ្យដឹងថា កីឡាករ Harry Kane នឹងមិនមានឈ្មោះលេងឱ្យក្រុម សម្រាប់ការប្រកួតវគ្គជម្រុះពានរង្វាន់ Europa Conference League នៅយប់នេះជាមួយនឹងក្រុម Pacos de Ferreira នោះទេ ហើយនេះគឺជាការអវត្តមានលើកទី២ស្របពេលព័ត៌មានចចាមអារ៉ាមនៃការផ្ទេរ Kane ទៅ Man City នៅជាព័ត៌មានដែលគេចង់តាមដាន។
គួររំលឹកថា ម្ចាស់ស្បែកជើងមាសរដូវកាលមុនបានអវត្តមាន បន្ទាប់ពីខកខានក្នុងការប្រកួតអោយ Spurs តទល់ជាមួយ Manchester City ១ នៅជំនួបបើកឆាក Premier League រដូវកាល ២០២១-២២។ ខណៈដែល Man City នេះហើយ គឺជាក្រុមដែលកំពុងព្យាយាមទិញយក Kane ពី Spurs ក្នុងតម្លៃបំបែកកំណត់ត្រានៅអង់គ្លេស៕