Takumu បន្តរកគ្រាប់បាល់៤ប្រកួតជាប់គ្នាសម្រាប់វិសាខានៅ League Cup
ខ្សែប្រយុទ្ធ Takumu Nishihara រកបានគ្រាប់បាល់បញ្ចូលទីសាជាថ្មីទៀតហើយសម្រាប់វិសាខាក្នុងការប្រកួត Cambodian League Cup 2023 កាលថ្ងៃសៅរ៍ ទី១១ ខែមីនា។
កីឡាករជនជាតិជប៉ុនខាងលើបានទាត់បញ្ចូលទីក្រុមចាស់កងយោធពលខេមរភូមិន្ទ ដែលជាគ្រាប់ទី២ ក្នុងជ័យជម្នះ០ទល់នឹង៣របស់វិសាខា។
កីឡាករដែលបានចំណាយពេលមួយរដូវកាលនៅស្តាតចាស់ មុនផ្លាស់ទៅកីឡដ្ឋានព្រីនស៍ឆ្នាំ២០២៣នេះ បានទាត់បញ្ចូលទី៤ប្រកួតជាប់គ្នាហើយក្នុងពានរង្វាន់លីគខាប់ គឺរាប់ពីប្រកួតទី១ដែលឈ្នះព្រៃវែងអេហ្វស៊ី, បន្តដោយបឹងកេត និងគិរីវង់សុខសែនជ័យ។
វិសាខាក៏មិនទាន់របូតពិន្ទុនៅឡើយទេ ពោលឈ្នះទាំង៤ប្រកួត៕