ណុប ដេវីត បង្ហាញការគោរពដល់ក្រុមចាស់អគ្គិសនីកម្ពុជា
ខ្សែបម្រើ ណុប ដេវីត បានទាត់បញ្ចូលទីមួយគ្រាប់សម្រាប់បឹងកេត ក្នុងសំណាញ់ក្រុមចាស់អគ្គិសនីកម្ពុជា នៃការប្រកួតបាល់ទាត់ Cambodian League Cup កាលថ្ងៃសៅរ៍ ទី១១ ខែមីនា ឆ្នាំ២០២៣។
ដេវីតដែលបានចំណាយពេល៦ឆ្នាំនៅកីឡដ្ឋានអគ្គិសនីកម្ពុជា បានទាត់ហ្វ្រីឃីកចូលទីយ៉ាងល្អក្នុងនាទី៤០ តាមស្មើឲ្យបឹងកេត ក្រោយអគ្គិសនីនាំមុនមុនក្នុងនាទីទី១១ ដោយចាន់ មេត្តា។
គួររំឭកថា ណុប ដេវីត ដែលជាអតីតយុវជនភ្នំពេញក្រោន បានចាកចេញពីអគ្គិសនីកម្ពុជា ទៅចូលរួមជាមួយបឹងកេត ក្នុងខែកុម្ភៈ។ គេបានបង្ហាញខ្លួន២ប្រកួតហើយសម្រាប់ក្រុមថ្មីនេះ៕