
Raheem Sterling ចំណាយលុយទិញសំបុត្រអោយកុមារចំនួន ៥៥០ នាក់ដើម្បីចូលមើល FA Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ
(BC-99)
Raheem Sterling បានចាយប្រាក់ផ្ទាល់ខ្លួនដើម្បីទិញសំបុត្រអោយក្មេងៗ ៥៥០ នាក់ដែលជាសិស្សសាលាដែលគេធ្លាប់បានរៀន ដើម្បីចូលមើលការប្រកួត FA Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររវាងក្រុម Manchester City និង Brighton នាកីឡដ្ឋាន Wembley ដែលនឹងប្រព្រឹត្តធ្វើឡើងនាថ្ងៃសៅរ៍ទី៦ខែមេសានេះ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
សិស្សានុសិស្សមកពីសាលាបឋមសិក្សារ Ark Elvin Academy នៅទីក្រុងឡុងដ៍ក៏បាននាំគ្នាមកនឹងជួបជាមួយខ្សែបម្រើស្លាបរបស់អង់គ្លេសរូបនេះដែរនៅឯទីលានហ្វឹកហាត់ក្នុងក្រុង Manchester កាលពីថ្ងៃព្រហស្បតិ៍ម្សិលម៉ិញនេះ។
បន្ទាប់ពីចាកចេញពីប្រទេសហ្សាម៉ាអ៊ីកអាយុ ៥ ឆ្នាំ Raheem Sterling ត្រូវបានដាក់អោយរៀនសូត្រនៅសាលា Copland Community ដែលត្រូវបានប្តូរឈ្មោះថ្មីនៅឆ្នាំ ២០១៤។
កីឡាករវ័យ២៤ឆ្នាំរូបនេះបានចំណាយថវិការគ្រប់សព្វមិនថាការចាយវាយលើចំណីអាហារ ការដឹកជញ្ជូន គឺធ្វើយ៉ាងអោយតែសិស្សានុសិស្សទាំង៥៥០នាក់បានចូលមើលការប្រកួតអោយចប់ចុងចប់ដើម។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
នេះមិនមែនជាលើកទីមួយនោះទេដែល Sterling បានធ្វើការបរិច្ចាគសប្បុរសធម៌បែបនេះ។ កាលឆ្នាំ 2017 គេក៏បានធ្វើវិភាគទាន “មិនច្បាស់លាស់” មួយទៅមូលនិធិដែលបានបង្កើតឡើងបន្ទាប់ពីភ្លើងបានឆាបឆេះ Grenfell Tower ផងដែរ។
ពួកគេនឹងធ្វើដំណើរទៅកាន់ Tottenham ក្នុងការប្រកួតវគ្គ 1/4 ផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League វគ្គ 1/4 ផ្តាច់ព្រ័ត្រនៅថ្ងៃអង្គារទី 9 ខែមេសាខាងមុខនេះមុននឹងបន្តការប្រកួតក្របខ័ណ្ឌ Premier League នៅ Crystal Palace នៅថ្ងៃអាទិត្យទី 14 ខែមេសា។