អ្នកកីឡា ៤០៩៦នាក់ ចូលរួមពិក្សាអាហារសាមគ្គីជាមួយនឹងសម្ដេច ហ៊ុន សែន
ថ្នាក់ដឹកនាំកីឡាទាំងអស់ រួមទាំងអត្តពលិកគ្រប់បណ្ដាលសហព័ន្ធជាតិ ប្រមាណ ៤០៩៦នាក់ បានទទួលការអញ្ជើញចូលរួមពិក្សាអាហារសាមគ្គីជាមួយនឹង សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លើកទី៣ នៅឯមជ្ឈមណ្ឌលកម្សាន្តកោះពេជ្រ រាជធានីភ្នំពេញ ល្ងាចថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០១៩ នេះ ។
ពិធីសំណេះសំណាល និងពិក្សាអាហាសាមគ្គី ធ្វើឡើងនៅថ្ងៃខួបកំណើតរបស់សម្តេច ខណៈដែលរដូវចូលឆ្នាំប្រពៃណីជាតិខ្មែរជិតមកដល់។
អគ្គលេខាធិការ NOCC លោក វ៉ាត់ ចំរើន បានមានប្រសាសន៍ថា៖ «ខ្លឹមសារជំនួបរវាងអត្តពលិកមន្ត្រីកីឡា គ្រូបង្វឹក ថ្នាក់ដឹកនាំព្រមទាំងព្រឹទ្ធាចារ្យកីឡា គឺជាជំនួបប្រចាំឆ្នាំដោយនឹងមានសារពីសម្តេចដើម្បីសំណេះសំណាលពីសុខទុក្ខ និងអនុសាសន៍ផែនការយុទ្ធសាស្ត្រផ្សេងៗ ឆ្ពោះទៅស៊ីហ្គេមឆ្នាំ ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ៕