ភិតណយ អាចដកឃ្លាមកប្រកួតស្រុកខ្មែរវិញ ក្រោយពេលទទួលបានការអនុញ្ញាតិពីមេទ័ព
អស់រយៈពេលជាងកន្លះឆ្នាំហើយ ដែលប្រិយ៍មិត្តនិយមទស្សនាការប្រកួតប្រដាល់គុនខ្មែរអន្តរជាតិ មិនបានឃើញវត្តមានកីឡាករគុនថៃ ភិតណយ មកបង្ហាញវត្តមានប្រកួតនៅស្រុកខ្មែរ ហើយ MSR SPORT ក៏ធ្លាប់បានចុះផ្សាយអំពីមូលហេតុដែលកីឡាករថៃរូបនេះមិនបានមកប្រកួតផងដែរ ដោយសារតែជាប់កាតព្វកិច្ចចូលបម្រើកងទ័ពដូចនឹងយុវជនថៃផ្សេងៗទៀត។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
តែក្នុងសប្តាហ៍នេះ នៅសង្វៀនប្រដាល់នៃស្ថានីយទូរទស្សន៍CNC ក្នុងកម្មវិធីប្រដាល់ស្រាសាច់ដុំ ភិតណយ មានឪកាសមកប្រកួតក្នុងស្រុកខ្មែរសារជាថ្មីម្តងទៀត ដោយត្រូវប្រកួតជាមួយដៃគូចាស់ ឌុម កែវដា ក្រោយធ្លាប់ប្រកួតចាញ់ ភិតណយ ដោយពិន្ទុ។ គួររំលឹកថា ការប្រកួតចុងក្រោយបង្អស់របស់កីឡាករដែលមានដើមកំណើតក្នុងខេត្តសុរិន្ទរូបនេះ គឺឈ្នះពិន្ទុ ឌុម កែវដា ក្រោយមកក៏ដល់អាយុចូលបម្រើកងទ័ពតែម្តង ហើយ ភិតណយ អាចដកឃ្លាមកប្រកួតស្រុកខ្មែរវិញ ក្រោយពេលទទួលបានការអនុញ្ញាតិពីមេទ័ពថៃប្រចាំភូមិភាគនៅខេត្តសុរិន្ទ។
ជាមួយគ្នានោះ លោក ពៀកខាខែរ ដែលជាឪពុកចិញ្ចឹមរបស់ ភិតណយ ក៏ធ្លាប់បានបញ្ជាក់ម្តងហើយថា ទោះបីជាកូនធម៍របស់លោកមិនបានមកប្រកួតនៅក្នុងស្រុកខ្មែរពិតមែន តែនៅក្នុងជំរំហ្វឹកហាត់កងទ័ពរបស់ ភិតណយ ក៏មានការរៀបចំឲ្យប្រកួតជាលក្ខណមិត្តភាពផងដែរ។