សួន ចាន់នី ត្រូវផ្អាកឡើងសង្វៀនគុនខ្មែរមួយរយៈក្រោយត្រូវវះកាត់របួស(មានវីដេអូ និយាយ)
អ្នកប្រដាល់គុនខ្មែរ សួន ចាន់ ក្រោយពីខកខានឪកាសដណ្តើមប្រាក់លានមិនឈ្នះ ឡៅ ចិត្រា កាលពីចុងសប្តាហ៍កន្លងទៅថ្មីៗនេះ រូបគេបានប្រាប់ថាដោយសារតែមានបញ្ហារងរបួសកែងរាំរៃជាយូរមកហើយនោះ ទើបបណ្តាលឲ្យរូបគេបាត់បងប្រាក់លាន ។អ្នកប្រដាល់គុនខ្មែរដែលកើតក្នុងរាជធានីភ្នំពេញរូបនេះក៏បាននិយាយបន្តទៀតថា នៅដណ្តើមសប្តាហ៍នេះរូបគេនឹងត្រូវទៅពេទ្យដើម្បីវះកាត់កែងខាងឆ្វេង ដើម្បីឲ្យអាវុធដ៏មុតស្រួចមួយនេះអាចប្រើប្រាស់បានរលូនវិញ ព្រោះភាគច្រើនរូបគេតែងតែផ្តួលអោយដៃគូបោះបង់ការប្រកួតដោយសារតែកែងមួយនេះហើយ ។
គួរបញ្ជាក់ថា ក្រោយពីកូនបង្កើតរបស់លោក សួន ប៊ុនសូត្រ ប្រកួតចាញ់ ឡៅ ចិត្រា ត្រូវបានមជ្ឈដ្ឋានមួយចំនួនតូចចោទថា សួន ចាន់នី ប្រកួតមិនអស់ពីលទ្ធភាពដោយសារតែលក់ តែ ចាន់នី ក៏បានបកស្រាយមកវិញថា មិនបានលក់ដូរអ្វីទេ គឺចាញ់ពិតប្រាកដគួបផ្សំនឹងបញ្ហាសុខភាពផង ទើបបណ្តាលមិនអាចមានកំលាំងគ្រប់គ្រន់ប្រកួតជាមួយ ឡៅ ចិត្រា៕( វីដេអូ និយាយ)