
FC Barcelona ត្រៀមលក់សិទ្ធិឈ្មោះកីឡដ្ឋាន Camp Nou តម្លៃជិត៣៥០លានដុល្លារ
ក្រុមអ្នកមានបុណ្យ FC Barcelona កំពុងត្រៀមរៀបចំលក់សិទ្ធិដាក់ឈ្មោះកីឡដ្ឋាន Camp Nou ក្នុងតម្លៃដល់ទៅ២៧០លានផោន បន្ទាប់ពីចាប់ផ្ដើមការងារកែលម្អកីឡដ្ឋានដ៏ល្បីល្បាញមួយនេះ។
កីឡដ្ឋានខាងលើ នឹងពង្រីកចំណុះពី ៩ម៉ឺន៩ពាន់កៅអី ទៅ១០ម៉ឺន៥ពាន់កៅអី ហើយនឹងបន្ថែមដំបូលនៅតំបន់ធំៗ ដែលការកែលម្អនេះរំពឹងថារួចរាល់ក្នុងឆ្នាំ២០២២។
ដំបូងឡើយ ក្រុមដែលមានមូលដ្ឋាននៅតំបន់កាតាឡាន់បានដាក់តម្លៃត្រឹម ១៨០លានផោនសម្រាប់សិទ្ធិដាក់ឈ្មោះកីឡដ្ឋាន Camp Nou ប៉ុន្តែក្រោយទទួលការអនុញ្ញាតិដើម្បីពង្រីកកីឡដ្ឋាន ពួកគេក៏បានបង្កើនតម្លៃតែម្តង។