កូនប្រុស ព្រំ សំណាង ឡើងប្រកួតដណ្ដើមពាន
កូនប្រុសរបស់អ្នកប្រដាល់ទម្ងន់ធ្ងន់ ព្រំ សំណាង នឹងចេញប្រកួតលក្ខណៈដណ្ដើមពានរង្វាន់នៅថ្ងៃ សៅរ៍ សប្ដាហ៍នេះ ក្នុងកម្មវិធី កុមារគុនខ្មែរ នៅក្លិប Cambodian Top Team របស់លោកគ្រូ ហ៊ុន ចាន់រាជ ។
ព្រំ សំណាង ដែលកំពុងបង្ហាត់សិស្សនៅក្លិប គោព្រៃ គុនខ្មែរ បានប្រាប់ MSR SPORT ថាកូនប្រុសរបស់លោក ឈ្មោះ រុំ សំណាងណូ អាយុ ១៤ឆ្នាំ ប្រកួតលើទម្ងន់ ៣០ គីឡូក្រាម ។
សម្រាប់ថ្ងៃ សៅរ៍ កូនលោកនឹងប្រកួតលក្ខណៈដណ្ដើមពានជាមួយបេក្ខភាព ៣ នាក់ផ្សេងទៀត នៅក្លិប លោកគ្រូ រាជ ។ សំណាងណូ មិនទាន់មានប្រវត្តិប្រកូតផ្លូការនៅឡើងទេ ប៉ុន្តែរូបគេបានហ្វឹកហាត់បានល្អជាមួយឪពុកនាពេលកន្លងមក ។
ព្រំំ សំណាង ជាអ្នកប្រដាល់គុនខ្មែរល្បីមួយរូបដែលធ្លាប់ប្រកួតអន្តរជាតិ និងចេញប្រកួតនៅថៃ ផងដែរ ។ បច្ចុប្បន្នរូបគេមានកូនប្រុស ២នាក់ សិទ្ធតែកំពុងហាត់គុនខ្មែរ ៕