បីខែទៀត សុខ សាវិន ប្រកាសឈប់ឡើងសង្វៀន!
អ្នកប្រដាល់មុខស្លូត សុខ សាវិន ទំនងនឹងផ្អាក់ការប្រកួតគុនខ្មែរនៅតាមស្ថានីយ៍ទូរទស្សន៏នានា ពិសេសគឺនៅពេលដែលកីឡាកររូបនេះបញ្ចប់បេសកម្ម ISI Palm រដូវកាលទី៤ ដោយសារតែតូចចិត្តនឹងការប្រកួតរបស់ខ្លួនឯងផង និងមិនមានសេសសល់អ្វីផងដែរ។គួរបញ្ជាក់ផងដែរថា ក្នុងចំណោមការប្រកួតជាង៣០ កីឡាករគុនខ្មែររូបនេះទើបតែបរាជ័យបីប្រកួតតែប៉ុណ្ណោះ ពោលគឺប្រកួតចាញ់ពិន្ទុគុនថៃ វីថៈយ៉ាកយុទ្ធ ចំនួន២ដង និងលើកចុងក្រោយនេះប្រកួតចាញ់អ្នកប្រដាល់ថៃ ទួនប៉េ ដោយលោកអាជ្ញាកណ្តាលបញ្ឈប់ក្នុងទឹកទី២។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
បន្ទាប់ពីបរាជ័យធ្ងន់ធ្ងរលើកចុងក្រោយនេះរួចមក ក្រុមការងារក៏បានឃើញ FacebooK របស់ សុខ សាវិន ផ្ទាល់បានបង្ហោះថា បីខែខាងមុខទៀតរូបគេនឹងឈប់ឡើងសង្វៀនប្រកួតហើយ។ ក្នុងនោះក៏មានអ្នកគាំទ្រមួយចំនួនបានសួរថា ហេតុអ្វីបានចង់ឈប់ចឹង? អ្នកប្រដាល់ខេត្តបាត់ដំបងរូបនេះក៏បាននិយាយយ៉ាងខ្លីថា ដោយសារតែធ្វើជាអ្នកប្រដាល់គឺមិនមានសេសសល់អ្វីឡើយ។
គួររំលឹកថា ការប្រកួតក្នុងកម្មវិធីកំពូលអ្នកប្រយុទ្ធកណ្តាប់ដៃដែក ISI Palm រដូវកាលទី៤ ពីរប្រកួតដំបូងរបស់ សុខ សាវិន គឺចាញ់ទាំង២ប្រកួត មានពីរពិន្ទុ ស្របពេលដែលកីឡាកររូបនេះនូវសល់ការប្រកួតចំនួនពីរលើកទៀត៕