គុនខ្មែរ បានធ្វើអោយ Derek Bidaut ស្រលាញ់រហូតបានសញ្ជាតិខ្មែរ
អ្នកប្រដាល់ Bidaut Derek ជាជនជាតិបារាំងមួយដែលស្រលាញទឹកដីកម្ពុជា ជាពិសេស គុនខ្មែរ រឺ ល្បុក្កតោ ជាដើម។តាមរយៈការហាត់គុនខ្មែរធ្វើបុរសដែលកើតនៅទីក្រុងម៉ាកសី ប្រទេសបារាំង ធ្លាប់ឡើងសង្វៀន បានច្រើនលើកដែរ ជាពិសេសសង្វៀន ស៊ី ធី អិន ដែលមានលោកគ្រូ ម៉ា សេរី (ទទួលមរណៈភាព) ជាប្រធានផ្នែកកីឡាបានផ្តល់ឱកាសអោយ។
ដោយសារការស្រលាញ់គុនខ្មែរ Bidaut Derek បានសុំឡើងប្រកួតតំណាងអោយខ្មែរ ហើយលោកគ្រូ ម៉ា សេរី បានដាក់ឈ្មោះអោយថា (បារាំងបេះដូងខ្មែរ) ពាក្សនេះបានធ្វើអោយ រូបគេចង់ចាំមិនភ្លេចទេ ដោយប្រើរហូតដល់បច្ចុប្បន្ន ទោះបីលោកគ្រូ ម៉ា សេរី បានទទួលមរណៈភាពក៏ដោយ។ ទោះបីឈប់ឡើងប្រកួតលើសង្វៀន ប៉ុន្តែ ដារិក នៅតែស្រលាញ់គុនខ្មែរ និង ប្រទេសខ្មែរ ដកចិត្តមិនរួចធ្វើអោយបុរសដើមកំណើតមកពីប្រទេសបារាំងខាងលើនេះប្រឹងប្រែងធ្វើគ្រប់យ៉ាងដើម្បីគុនខ្មែរ និងក្បាច់គុនផ្សេងៗរបស់ខ្មែរ តាមការរយៈការផ្សព្វផ្សាយអោយបបណ្តាប្រទេសជាច្រើនបានស្គាល់ ការធ្វើអ្វីៗគ្រប់យ៉ាងទើបធ្វើអោយរូបគេទទួលបានសញ្ជាតិខ្មែរបែបនេះ ដោយសារតែ រាជរដ្ឋាភិបាល ក៏ដូចជាថ្នាក់ដឹកនាំបានមើលឃើញពីភាពឧស្សាហ៍ព្យាយាម ស្រឡាញ់កម្ពុជា ជួយលើកស្ទួយវប្បធម៌ខ្មែរ និងជួយផ្សព្វផ្សាយពីក្បាច់គុនខ្មែរ ពីខ្មែរលើឆាកអន្តរជាតិនាពេលច្រើនឆ្នាំមកនេះ។ ការដែលបានសញ្ជាតិខ្មែររួចរាល់ហើយនេះ Derek បានដាក់ឈ្មោះជាភាសាខ្មែរថា ចាន់ ឬទ្ធីស័ក្តិ ចាប់ពីពេលនេះតទៅ ។
គួររំលឹកថា ដោយសារការផ្សព្វផ្សាយគុនខ្មែរនៅប្រទេសបារាំងរបស់កីឡាករ បឺត ខាំ ទើបធ្វើអោយ Bidaut Derek ចាប់អារម្មណ៍គុនខ្មែរហើយបានមករស់នៅប្រទេសកម្ពុជាតាំងពីឆ្នាំ២០១0 ដោយហ្វឹកហាត់ នៅក្លិបប្រដាល់ តាព្រហ្មមានជ័យ របស់លោក មាស សុខគ្រី និងកំពុង បង្ហាត់នៅក្លិបប្រដាល់ប្រកួត (Prodal Boxing) ដោយរូបគេបានបញ្ចាក់ថា ចង់រស់នៅប្រទេសកម្ពុជារហូតដោយមិនចង់ត្រលប់ទៅស្រុកកំណើតវិញនោះទេ ៕