
ផ្ទុះការរិះគន់ខ្លាំងទៅលើកីឡាករ រឿង សោភ័ណ្ឌ ដែលថាមានខ្សែក្រវ៉ាត់ច្រើនតែជីវភាពលំបាក
បន្ទាប់ពីក្រុមការងារដ៏ល្បីនៅ Page TVFB បានចុះទៅដល់ផ្ទះកីឡាករប្រដាល់គុនខ្មែរ រឿង សោភ័ណ្ឌ ហើយក៏បានបង្ហាញតាមរយះវីដេអីស្តីអំពីស្ថានភាពដ៏លំបាក(តែមានផ្ទះ)រស់នៅរបស់កីឡាករគុនខ្មែរ ក៏ដូចជាខ្សែក្រវ៉ាត់ច្រើនគ្រឿងដែលបានព្យួរនៅលើស្នួលតម្រៀមគ្នា ប្រៀបដូចទៅនឹងស្នួលហាលខោអាវ ហើយនិងការនិយាយបែបអាណិតអាសូរដល់ រឿង សោភ័ណ្ឌ ដែលបានពុះពារដើម្បីគុនខ្មែរ និងពាក្យពេជន៍និយាយជាច្រើនទៀតនិយាយបែបដូចជា រឿង សោភ័ណ្ឌ សឹងតែរកបាយហូបមិនបាននោះ រួមជាមួយ Page ផ្សេងៗយកទៅចុះផ្សាយស៊ែរតៗគ្នានោះ, ស្រាប់តែមានការរិះគន់ខ្លាំងពីសំណាក់អ្នកគាំទ្រដែលចុះផ្សាយផ្ទុយពីការពិត និងចាប់ផ្តើមរិះគន់ទៅកាន់កីឡាករ រឿង សោភ័ណ្ឌ យ៉ាងចាស់ដៃ។ MSR សូមយកសំដី Fan មួយចំនួនដែលរិះគន់ រឿង សោភ័ណ្ឌ ដូចតទៅនះ៖
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ទី១: Facebook ឈ្មោះ Pen Sophana គាត់បាននិយាយថា៖ ឱ អ្នកក្រសែតអើយ រង្វាន់ខ្សែក្រវាត់សម័យនេះរង្វង់៥ពាន់ ក្នុងចំណោមខ្លះមានដល់ ១ម៉ឺនដុល្លារ។ មិនទាន់រាប់ តម្លៃខ្លួនវ៉ៃ និងវ៉ៃប្រចាំសប្ដាហ៍រង្វង់៤០០ទៅ៥០០ ពីមុនមួយខែគាត់វ៉ៃសឹង៤ប្រកួត។ តើកាងារណាទៅដែលមិនដាច់បាយ បើបែបនេះហើយនៅវេទនា??? បើរៀនចំណេះទូទៅ១២ឆ្នាំ+បរិញ្ញា៤ឆ្នាំ ចេញធ្វើការប្រាក់ខែ៥០០ ខ្ញុំភ្នាល់អ្នកដែលសរសេរថា (ចង់ស្រក់ទឹកភ្នែក) ខ្ញុំតអោយអ្នកធ្វើការកន្លះជីវិត សន្សំអោយសល់ប្រហែលតម្លៃខ្សែក្រវាត់មួយស្នួនេះ! នេះរឺមិនមែនតម្លៃ រឺភោគផលដែលគាត់ទទួលបាន ពីគុនខ្មែរ អំឡុងប៉ុន្មានឆ្នាំនេះ?
កីឡាករពេលខ្លះគាត់ដឹងគាត់បានកម្រិតណា ខ្លះមានលទ្ធភាពជិះឡានដែរ តែណាស់តែអ្នកកាសែត ដើម្បីតែ View ថែមរបោយ បណ្ដុះ ជំរុញវប្បធម៌ត្អូញននៀល រហូតមហាជន មើលមក គិត មកគុនខ្មែរប្រៀបបានទីដ៏វេទនា សឹងគ្មាននរណាហ៊ានអោយកូនក្មួយបៀត។ ស្រលាញ់ លើកស្ទួយគុនខ្មែរ មិនមែនទាល់តែបណ្ដុះបង្អាប់បែបនេះទើបហៅ លើកស្ទួយទេ។ ប៉ែន សុផាន់ណា ជាអ្នកកាសែតប្រដាល់ម្នាក់ មិនខ្លាចនរណាជេ ស្អប់ឡើយ និយាយអ្វីដែលមានអំណះអំណាង ថ្លឹងថ្លែង ដើម្បីផ្ដល់ភាពវិជ្ជមានដល់គុនខ្មែរ ដែលមានគុណអោយខ្ញុំអាចធ្វើព័ត៌មានយកប្រាក់ខែចិញ្ចើមជីវិត។ ខ្ញុំមិនគួរជាន់ឈ្លីអ្វីដែលហុចផលអោយខ្ញុំឡើយទោះផ្ទាល់រឺប្រយោល #អ្នកលើកស្ទួយគុនខ្មែរស្រុកខ្ញុំ។
ទី២: Facebook ឈ្មោះ ខន វិចិត្រ : មានឈ្មោះ នករបាលជាតិ ហើយជិះសុទ្ធតែឡាននៅលំបាកទៀតុំ ឯយើងវិញជិះម៉ូតូសោះ ណាណិតនោះ អាណិត សឹងស្រក់ទឹកភ្នែក។
ទី៣ : Facebook ឈ្មោះ May Socheat : ត្រឹមត្រូវហើយ, អ្នកខ្លះថា បើស្រុកគេខ្សែក្រវាត់ច្រើនដឹងតេដេកស៊ីហើយ សួរថាខ្សែក្រវាត់ហ្នឹងកម្រិតអី ស្រុកថៃក៏សំបូរអ្នកមានខ្សែក្រវាត់ដែរ ប៉ុន្តែមិនមែនអោយតែមានខ្សែក្រវាត់ដឹងដឹងតែក្លាយជាអ្នកមាន ហើយមានប្រាក់ខែនោះទេ , ខ្សែក្រវាត់គេមានកម្រិត មានស្ថាប័នត្រឹមត្រូវបានមានលុយច្រើន ប៉ុន្តែកីឡាករដែលមានខ្សែក្រវាត់លំដាប់នោះ ត្រូវតែខ្លាំងលំដាប់ពិភពលោក លក្ខណៈអាជីព។ រួមជាមួយអ្នករិះគន់ជាច្រើនទៀត តៃសុំយកត្រឹម៣ចំណុចនេះ ហើយបងប្អូនទាំងអស់គ្នាក៏អាចមើលបន្តបន្ទាប់គ្នាដែល admin screenshot ខាងលើបាន៕