កីឡាករជប៉ុនដែលវាយអោយ សួន ចាន់នី បោះបង់ការប្រកួតឡើងសង្វៀនCNCសប្តាហ៍នេះ
អ្នកប្រដាល់ជប៉ុន shinnosuke nakamura ដែលវាយអោយអ្នកប្រដាល់គុនខ្មែរ សួន ចាន់នី បោះបង់ការប្រកួតក្នុងទឹកទី៥ កាលពីថ្ងៃទី ១ ខែ កក្កដា ឆ្នាំ ២០១៨ កន្លងទៅនោះ បានវិលមក ប្រកួតនៅស្រុកខ្មែរ ជាលើកទី២ តាមការចង់បានរបស់អ្នកគាំទ្រ ។
ការវិលមកសង្វៀនស្រុកខ្មែរជាលើកទីពីររបស់អ្នកប្រដាល់ជប៉ុនរូបនេះត្រូវប៉ះអ្នកប្រដាល់វ័យក្មេង របស់កម្ពុជានៃក្លិបតាឡីដំរីមានរិទ្ធ យ៉ុន ដារ័ត្ន នាសង្វៀន ស៊ី អ៊ិន ស៊ី ក្នុងកម្មវិធី អ្នកតស៊ូគុនខ្មែរគោជល់ ថ្ងៃទី ១៦ ខែ មិនា ឆ្នាំ២០១៩ ចាប់ពីម៉ោង ៦ល្ងាចតទៅ ។
អ្នកលេងដាវសាំមូរ៉ៃ រូបនេះបានប្រឡូកនៅសង្វៀនធំៗជាច្រើននៅស្រុកថៃ និងប្រទេសផ្សេងៗ ក្រោយយកឈ្នះ សួន ចាន់នី ទោះបីកាលនោះអ្នកលេងកែងខណ្ឌឬស្សីកែវ វាយអោយកីឡាករជប៉ុន រូបនេះរាប់ម្តងក៏ដោយប ប៉ុន្តែគេនៅតែតស៊ូរហូតធ្វើអោយគុនខ្មែរអស់កម្លាំង បោះបង់ការប្រកួត ក្រោយចប់ទឹកទី ៤ ក្នុងការប្រកួតនាសង្វៀន ស៊ី អ៊ិន ស៊ី កម្មវិធី ISI Palm ៕