លោក ហ៊ុន ចន្ទរាជ ប្រាប់ឲ្យ សុខ ធី ឈប់វៃក្នុងសង្វៀនគុនខ្មែរទៅ បើចង់បានកិត្តិយសនឹងលុយច្រើន
ក្រោយពីមានប្រតិកម្មនឹងការតវ៉ាដាក់ពាក្យបណ្តឹងពីសំណាក់លោកគ្រូ សាន់ សៅយ៉ាន់ ដែលជាគ្រូបង្វឹករបស់ សុខ ធី (កាកា)ចំពោះលទ្ធក្នុងការប្រកួតសន្សំពិន្ទុ ISI Palm រដូវកាលទី៣កាលពីថ្ងៃអាទិត្យម្សិលមិញ រវាង សុខ ធី និង ធ្នូសឹកឡេក រួចមក ប្រហែលជា២ម៉ោងក្រោយមកលោក ហ៊ុន ច័ន្ទរាជ ដែលជាគ្រូបង្ហាត់ក្បាច់គុនចម្រុះក្នុងក្លឹប Cambodia Top Team ក៏មានប្រតិកម្មនឹងការមិនពេញចិត្តចំពោះការដាក់ពិន្ទុឲ្យ សុខ ធី ចាញ់ ធ្នូសឹកឡេក ដោយមិនឯកច្ឆ័នផងដែរ ដោយលោកបានបង្ហោះនៅក្នុង Facebook ផ្ទាល់របស់លោក ដោយសរសេរជាអក្សរឡាតាំងបែបខ្មែរថា ៖(ខ្ញុំចង់ឲ្យ សុខ ធី ឈប់វ៉ៃក្នុងសង្វៀនគុនខ្មែរ! ហើយទៅប្រកួតនៅសង្វៀនថៃវិញប្រសើរជាង ព្រោះលោកថា នៅថៃគេឲ្យតំលៃជាងនៅខ្មែរ ម្យ៉ាងវិញទៀតលោកចង់ឲ្យ សុខ ធី ប្រកួតតំណាងឲ្យក្លឹប Cambodia Top Team បានហើយ ដោយមិនខ្វះលុយចាយទេ…)។
សូមបញ្ជាក់ថាលោក ហ៊ុន ចន្ទរាជ គឺជាអនិកជនខ្មែរអាមេរិកដែលមករស់នៅស្រុកខ្មែរអស់រយៈពេលជាច្រើនឆ្នាំហើយ គ្រាដែលរស់នៅសហរដ្ឋអាមេរិក រូបលោកធ្លាប់បានចូលហ្វឹកហាត់ក្បាច់គុនចម្រុះ ហើយរូបលោកក៏បាននាំយកក្បាច់គុនមួយនេះមកបង្វឹកគុនខ្មែរ ដើម្បីទៅធ្វើការប្រកួតជាលក្ខណអន្តរជាតិនៅក្រៅស្រុក ក្នុងនោះលោកក៏ធ្លាប់បានដឹកនាំកីឡាករគុនខ្មែរជាច្រើនរូបមកហើយអោយទៅប្រកួតនៅកម្មវិធីធំៗនៅឯក្រៅស្រុក មានដូចជា One Champions គុនចម្រុះនៅប្រទេសថៃ និង ភូមាជាដើម។ល។