
អេ យ៉ានុត ចាញ់កីឡាការិនីបារាំង ក្នុងកម្មវិធី WLC នៅប្រទេសមីយ៉ាន់ម៉ា
កូនស្រីរបស់កំពូលអ្នកប្រដាល់គុនខ្មែរ អេ ភូថង កីឡាការិនី អេ យ៉ានុត បានប្រកួតចាញ់កីឡាការិនីបារាំង Souris ក្នុងកម្មវិធី WLC – World Lethwei Championship ដែលរៀបចំឡើងនៅប្រទេសមីយ៉ាន់ម៉ា នាយប់ថ្ងៃទី ០២ ខែ សីហា ឆ្នាំ ២០១៩ នេះ ។
ការប្រកួតចាប់ផ្តើមទឹកទី១និង២ យ៉ានុត ព្យាយាមវ៉ៃដកថយ ខណៈកីឡាការិនីបារាំងមានប្រៀបកម្លាំងលើ កីឡាការិនីគុនខ្មែរដោយដើរចូលរាយរហូត ប៉ុន្តែក៏ត្រូវ យ៉ានុត វាយចូលខ្លះដែរ ។ ឈានចូលទឹក៣ យ៉ានុត ត្រូវបាន Souris Manfredi វាយចូលយ៉ាងច្រើនរហូតស្ទើសន្លប់ ប៉ុន្តែនាងនៅតែតស៊ូរហូតចប់ការប្រកួតពេញ៣ទឹក និងបានចាញ់ពិន្ទុតែម្តង ។ នេះជាលើកទី១ដែលកូនស្រីរបស់លោកគ្រូ អេ ភូថង បានចេញទៅប្រកួតក្នុងកម្មវិធីនេះ ខណៈកន្លងមកមានកីឡាការិនី នៅ ស្រីពៅ ចេញទៅប្រកួតចំនួនពីរដងនឹងបានទទួលជ័យជន្នះទាំងពីរដងផងដែរ ៕