ទីបំផុត Man Utd យល់ព្រមលើកិច្ចព្រមព្រៀង ៨០ លានផោនសម្រាប់ខ្សែការពារ Leicester
(BC-99)
ក្រុមបិសាចក្រហម Manchester United បានឈានដល់កិច្ចព្រមព្រៀងក្នុងការចុះហត្ថលេខាយកខ្សែការពារកណ្តាលអង់គ្លេស Harry Maguire ពី Leicester ក្នុងតម្លៃ ៨០ លានផោន – ជាតម្លៃកំណត់ត្រាពិភពលោកសម្រាប់ខ្សែការពារ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
កីឡាករវ័យ ២៦ ឆ្នាំរូបនេះត្រូវបានគេរំពឹងថានឹងបញ្ចប់ការពិនិត្យសុខភាពនៅចុងសប្តាហ៍នេះ មុនពេលដែលការប្រកួតរវាង Manchester United ជាមួយ Chelsea ចូលមកដល់ក្នុងជំនួបបើកឆាករដូវកាលថ្មីក្របខណ្ឌ Premier League ដែលនឹងចូលមកដល់នៅសប្តាហ៍ក្រោយ។
Maguire បានក្លាយជាកីឡាករទី ៣ របស់ក្រុមបិសាចក្រហមនៅរដូវក្តៅនេះបន្ទាប់ពី Aaron Wan-Bissaka និង Daniel James ដែលបានផ្ទេរពី Crystal Palace និង Swansea ស្របពេលដែលគេធ្លាប់បានបង្ហាញខ្លួនចំនួន ៦៩ ប្រកួតនៅ Premier League អោយ Leicester បន្ទាប់ពីចាកចេញពី Hull City ក្នុងឆ្នាំ ២០១៧ ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
កិច្ចព្រមព្រៀងនេះមានន័យថា Maguire ក្លាយជាខ្សែការពារថ្លៃជាងគេបំផុតនៅលើពិភពលោកដោយបានច្រានទំលាក់ឯតទគ្គកម្មនូវទឹកប្រាក់ ៧៥ លានផោនដែល Liverpool បានចំណាយលើក្លិប Southampton សម្រាប់កីឡាករ Virgil van Dijk កាលពីខែមករាឆ្នាំ ២០១៨ កន្លងទៅនេះ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
United មានចំណាប់អារម្មណ៍លើ Maguire យូរអង្វែងគួរសមដែរហើយ ប៉ុន្តែពួកគេបានធ្វើការបដិសេធលើកិច្ចព្រមព្រៀងមួយកាលពី ១២ ខែមុនពីព្រោះពួកគេយល់ថាទឹកប្រាក់ ៧០ លានផោននៅពេលនោះគឺតម្លៃដ៏ខ្ពស់ពេក។