
ខ្សែការពារ Luke Shaw តកុងត្រាថ្មីជាមួយ Man UTD បាន១៥ម៉ឺនផោនមួយសប្ដាហ៍
ខ្សែការពារស្លាបឆ្វេង Luke Shaw បានយល់ព្រមចុះកិច្ចសន្យាថ្មីរយៈពេល៥ ឆ្នាំជាមួយក្រុម Manchester United និងទទួលថ្លៃនឿយហត់លើវាលស្មៅ១៥ម៉ឺនផោនក្នុងមួយសប្តាហ៍។
យោងតាមសារព័ត៌មាននៅអង់គ្លេសបានឲ្យដឹងថា កុងត្រាចាស់របស់សមាជិកក្រុមតោកំណាចអង់គ្លេសដែលនឹងត្រូវហួសនៅឆ្នាំក្រោយទទួលបានប្រាក់នឿយហត់ចំនួន១០ម៉ឺនផោនក្នុង១ខែតែប៉ុណ្ណោះ។
គួររំលឹកថា កីឡាករវ័យ២៣ឆ្នាំនេះបានផ្ទេរពី Southampton មកកាន់ Manchester United នៅឆ្នាំ២០១៤ ក្នុងតម្លៃខ្លួន ២៧លានផោន នារជ្ជកាលរបស់អ្នកចាត់ការ Louis Van Gaal ប៉ុន្តែបានធ្លាក់ទម្រង់លេងយ៉ាងខ្លាំងក្រោយរបួសបាក់ជើងដោយធ្វើឲ្យគេចាកចេញពីក្លឹប។
យ៉ាងនេះក្ដី នៅក្នុងរដូវកាល ២០១៨/១៩ នេះ Luke Shaw បានបង្ហាញទម្រង់លេងបានល្អគួរឲ្យកត់សម្គាល់ រហូតបានក្លាយជាខ្សែការពារស្លាបឆ្វេងជម្រើសទីមួយរបស់អ្នកចាត់ការ Jose Mourinho៕