Messi ស៊ុត២ និង assist ១ជួយ Inter Miami ឡើងវគ្គ៣២ក្រុម League Cup
ក្រុម Inter Miami របស់ Lionel Messi បានកក់កៅអីវគ្គ៣២ក្រុម League Cup របស់សហរដ្ឋអាមេរិកបន្ទាប់ពីឈ្នះ Atlanta United ៤-០ ក្នុងវគ្គចែកពូល ដោយខ្សែប្រយុទ្ធអាហ្សង់ទីនរកបាន២គ្រាប់ និង assist មួយគ្រាប់ ក្នុងប្រកួតនោះ។
Messi បានស៊ុតបញ្ចូលទី២គ្រាប់ក្នុងនាទី៨ និងនាទី២២ ហើយ assist ឱ្យ Ryan Taylor នាទី៤៤។
Atlanta United មានឱកាសរកគ្រាប់បាល់បញ្ចូលទីដែរដោយបាល់ប៉េណាល់ទី តែអ្នកចាំទី Thiago Almada របស់ Inter Miami សង្គ្រោះបាន។
ដូច្នេះនេះជាគ្រាប់ទី៣សម្រាប់ Messi ក្រោយបង្ហាញខ្លួនបាន២លើក៕