ចប់ Euro 2020 ភ្លាម កីឡាករ៥នាក់ឡើងតម្លៃខ្លួនភ្លែត
តម្លៃខ្លួនរបស់ Pedri, Federico Chiesa, Kalvin Philipps, Luke Shaw និង Mikkel Damsgaard ដែលបានបង្ហាញគុណផលយ៉ាងចាប់អារម្មណ៍ក្នុងព្រឹត្តិការណ៍ Euro 2020 បានហក់ឡើងគួរកត់សម្គាល់។
១. Pedri (អេស្ប៉ាញ)
កីឡាករវ័យ១៨ឆ្នាំរូបនេះបច្ចុប្បន្នមានតម្លៃខ្លន៨០លានអឺរ៉ូ កើនឡើង១០លានអឺរ៉ូ។
២. Federico Chiesa (អ៊ីតាលី)
ខ្សែបម្រើប្រយុទ្ធមកពីក្លិប Juventus ក៏ឡើងថ្លៃ១០លានអឺរ៉ូដែរ ដោយបច្ចុប្បន្នតម្លៃខ្លួនរបស់គេ គឺ៧០លានអឺរ៉ូ។
៣. Kalvin Philipps (អង់គ្លេស)
ដឺមីបាតមកពី Leeds United បច្ចុប្បន្នមានតម្លៃខ្លួន៤០លានអឺរ៉ូ កើនឡើង១០លានអឺរ៉ូ។
៤. Luke Shaw (អង់គ្លេស)
កូដឆ្វេងមកពី Manchester United មានតម្លៃ៤២លានអឺរ៉ូ កើនឡើង៧លានអឺរ៉ូ។
៥. Mikkel Damsgaard (ដាណឺម៉ាក)
ខ្សែបម្រើស្លាបមកពី Sampdoria ឡើងថ្លៃ៧លានអឺរ៉ូ។ បច្ចុប្បន្នតម្លៃខ្លួនរបស់គេ គឺ ២០លានអឺរ៉ូ៕