រដូវកាល២០២២/២៣តទៅ ក្រុមនៅលីគកំពូលអ៊ីតាលីមិនអាចពាក់អាវពណ៌បៃតងបានទេ
ចាប់ពីរដូវកាល២០២២/២០២៣តទៅ គណៈកម្មការរៀបចំការប្រកួតបាល់ទាត់ក្របខណ្ឌកំពូលអ៊ីតាលី ឬ Italy Serie A មិនអនុញ្ញាតឲ្យក្រុមទាំងអស់ពាក់អាវពណ៌បៃតងឡើយ លើកតែអាវអ្នកចាំទី។
ការប្រកាសនេះធ្វើឡើង បន្ទាប់ពីក្រុមហ៊ុនទូរទស្សន៍ត្អូញថា អាវបៃតងពលមើលទៅឃើញតូចៗ អ៊ីចឹងច្រលំជាមួយពណ៌ស្មៅ ជាពិសេសពេលមានថ្ងៃខ្លាំង អ្នកទស្សនាស្ទើរតែមើលមិនឃើញតែម្ដង។
បើនិយាយពីពណ៌អាវហ្នឹង ក្លិប Sassuolo ប្រាកដជាប៉ះខ្លាំងជាងគេ ព្រោះអាវក្នុងដីរបស់ពួកគេមានពណ៌បៃតង។ ចំណែក Atlanta និង Lazio ប្រើអាវក្រៅដីពណ៌បៃតង។
ទន្ទឹមនឹងនេះ Serie A ក៏នឹងរឹតបន្តឹងរឿងអាវមួយមានដល់ទៅ៣ពណ៌ដែរ។ គេតម្រូវឲ្យអាវក្រុមមានពណ៌ណាមួយជាក់លាក់៕