ស្អាតណាស់ ! ទីលានបាល់ទាត់ស្មៅធម្មជាតិ នៅស្តាតចាស់រួចរាល់ហើយ
ទីលានស្មៅកីឡដ្ឋានបាល់ទាត់ស្តាតចាស់ ដែលប្រើប្រាស់ដោយក្រុមបាល់ទាត់ TIFFY ARMY Football Club-សមាគមកីឡាបាល់ទាត់ ខ ភ ម បានដាំដុះស្មៅធម្មជាតិរួចរាល់ហើយ ដោយបើកទទួលការប្រកួតនៅជុំទី២ នៃលីគកំពូល ។
លោក ខូវ ឆាយ អគ្គលេខាធិការក្លិប សមាគមកីឡាបាល់ទាត់ ខ ភ ម បានបញ្ជាក់ប្រាប់ MSR SPORT ថាសៅក្នងទីលានបានសម្រេចការដុះ១០០ភាគរយដោយបើកធ្វើជាម្ចាស់ផ្ទះនៅជុំទី២នៃការប្រកួតលីគកំពូលកម្ពុជា ។
សូមបញ្ជាក់ថាទីលានកីឡដ្ឋានស្តាតចាស់ចាប់ផ្តើមធ្វើនៅដើមឆ្នាំ២០២១ដោយប្តូស្មៅចាស់ចោលទាំងអស់ហើយដាក់ស្មៅធម្មជាតិស្តង់ដានិងមានប្រព័ន្ធស្រោចទឹកដោយស្វ័យវិត្ត ។
ក្រុមហ៊ុនរបស់លោក ហ៊ួយ ដារី ជាអ្នកទទួលសិទ្ធធ្វើជាមួយក្រុមការងាររបស់លោកដែលមានបទពិសោធធ្វើកីឡដ្ឋាន SMART RSN និង SRU នៅខេត្តសៀមរាប ដូចនេះទម្រង់នៃការផ្លាស់ប្តូរស្មៅនេះដូចទៅហ្នឹងកីឡដ្ឋានទាំងពីរនេះដែរ ។
ការជួសជុលនេះគ្រោងចំណាយថវិកាប្រមាណ ១៥ ម៉ឺនដុល្លារសហរដ្ឋអាមេរិក ៕