គីរិវង់ ទម្លាក់ក្រុមជើងឯកលីហ្គ ណាហ្គាវើល ឡើងវគ្គ៨ក្រុម ពានសម្តេច ហ៊ុន សែន
ក្រុមបាល់ទាត់គីរិវង់សុខសែនជ័យបានទម្លាក់ក្រុមជើងឯកលីហ្គកំពូលកម្ពុជាកាលពីរដូវកាលចាស់ ណាហ្គាវើល ដោយលទ្ធផល ២ ទល់ ១ សរុបទាំងពីរជើងក្នុងការប្រកួតពានរង្វាន់សម្តេច ហ៊ុន សែន ឆ្នាំ ២០១៩ វគ្គ១៦ក្រុមចុងក្រោយ ។
កាលពីប្រកួតជើងទី១នាទឹកដីគីរិវង់ ក្រុមដែលមានមូលដ្ឋាននៅខេត្តតាកែវបានយកឈ្នះ ២ ទល់ ០ ខណៈ ការប្រកួតជើងទី២ ដែលធ្វើឡើងនៅស្តាតចាស់នាល្ងាចថ្ងៃនេះ ណាហ្គាវើល រកបានតែមួយគ្រាប់ប៉ុណ្ណោះ ដែលធ្វើអោយពួកគេបាត់ឱកាសឈានទៅវគ្គបន្តតែម្តង ។
ក្រុមដែលឡើងទៅវគ្គ៨ក្រុមចុងក្រោយពានរង្វាន់ ហ៊ុន សែន ខាប់ ប្រចាំឆ្នាំ ២០១៩ រួមមាន៖
ក្រសួងការពារជាតិ ( ការពារតំណែងជើងឯក )
បឹងកេត
អង្គរថៃហ្គឺរ
សូលទីឡូអង្គរ
វិសាខា
ព្រះខ័នរាជស្វាយរៀង
គីរិវង់សុខសែនជ័យ
ភ្នំពេញក្រោន
ប្រភព៖ រូបភាព Hun Sen Cup – ពានរង្វាន់សម្តេច ហ៊ុន សែន