ប្រសិនបើមិនសប្បាយចិត្ត Leroy Sane អាចចាកចេញពី Man City បាន
(BC-99)
គ្រូបង្វឹក Pep Guardiola បាននិយាយអោយដឹងថា Leroy Sane អាចចាកចេញទៅទីណាក៏បានប្រសិនបើរូបគេមិនសប្បាយចិត្តនៅជាមួយ Manchester City ទេនោះ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ក្លិប Bayern Munich មិនបានលាក់បាំងបំណងប្រាថ្នារបស់ពួកគេឡើយក្នុងការចង់បានកីឡាករបម្រើប្រយុទ្ធ Leroy Sane ដែលមានតម្លៃជាង 90 លានផោន។
ស្របពេលនេះដែរតារាឆ្នើមរបស់អាល្លឺម៉ង់រូបនេះបានបដិសេធមិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីនៅលើទឹកដី Etihad បន្តទៀតឡើយបើទោះបីជាមានការពន្យល់អោយមានកិច្ចពិភាក្សារវាងសមីកីឡាករនិងក្លិបអោយធ្វើការរួមគ្នាពីររដូវកាលថែមទៀតក៏ដោយ។ លោក Guardiola នៅតែគាំទ្រអោយអតីតខ្សែប្រយុទ្ធ Schalke នេះនៅជាមួយ Manchester City ជាបន្តតែលោកមិនអាចហាមឃាត់ឬសម្រេចចិត្តជំនួសណាម្នាក់បាននោះទេ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
លោក Guardiola បាននិយាយថា “ក្លឹបនៅតែរក្សារជំហរក្នុងការបន្តកិច្ចសន្យាអោយកីឡាករវ័យ 23 ឆ្នាំនេះដដែល។ តែយើងមិនអាចឃាត់គេបានទេ ប្រសិនបើគេពិតជាចង់ចាកចេញ។”
Sane ត្រូវបានគេឃើញថាកំពុងតែពិបាកប្រជែងយកតំណែង11នាក់ដំបូងនៅ City ជាមួយនឹង Bernardo Silva និង Riyad Mahrez ដែលកំពុងប្រជែងគ្នានៅលើមុខតំណែងស្លាបខាងឆ្វេងដែរនោះ។