Haber ឡើងកំពូលតារាង Top Scorer បណ្ដោះអាសន្នក្រោយជួយស្វាយរៀងឈ្នះក្រោន
២គ្រាប់របស់ Marcus Haber ក្នុងសំណាញ់ភ្នំពេញក្រោន ធ្វើឱ្យខ្សែប្រយុទ្ធព្រះខ័នរាជស្វាយរៀងរូបនេះឡើងឈរកំពូលតារាង Top Scorer បណ្ដោះអាសន្នពីការប្រកួត២លើកក្នុងក្របខណ្ឌ Cambodian Premier League 2023/2024។
២គ្រាប់ដំបូងរបស់ខ្សែប្រយុទ្ធកាណាដារូបនេះកើតឡើងក្នុងជ័យជម្នះ០ទល់នឹង២របស់ស្វាយរៀងលើកងយោធពលខេមរភូមិន្ទ ក្នុងការប្រកួតសប្ដាហ៍ទី០១។
អ្នកឈរលំដាប់ទី២ គឺ Marques Marcio របស់ណាហ្គាវើលដ៍ដែលរកបាន៣គ្រាប់ក្នុងការប្រកួតឈ្នះព្រៃវែងអេហ្វស៊ី ៤ទល់នឹង៥ សប្ដាហ៍ទី០១។
សម្រាប់ការប្រកួតផ្សេងៗទៀតក្នុងសប្ដាហ៍ទី២មានដូចតទៅ ៖
ថ្ងៃសៅរ៍ ទី១២ ខែសីហា ៖
ណាហ្កាវើលដ៍ ប្រកួតជាមួយ វិសាខា នៅកីឡដ្ឋាន ខេត្តកំពង់ស្ពឺ វេលាម៉ោង៦ល្ងាច
ដង្កោសែនជ័យ ប្រកួតជាមួយ ព្រៃវែង អេហ្វស៊ី នៅកីឡដ្ឋាន AIA KMH Park វេលាម៉ោង៦ល្ងាច
ដោយឡែកសំរាប់ការប្រកួតនៅថ្ងៃទី ១៣ សីហា វិញ ក៏មានការប្រកួតចំនួន២គូផ្សេងទៀង ដោយក្នុងនោះ
គូទី១ គិរីវង់សុខសែនជ័យ ប្រកួតជាមួយ កងយោធពលខេមរភូមិន្ទ នៅកីឡដ្ឋានគិរីវង់សុខសែនជ័យ វេលាម៉ោង៣និង៤៥នាទីរសៀល
គូទី២ បឹងកេត ប្រកួតជាមួយ អង្គរថាយហ្គឺរ នៅពហុកីឡដ្ឋានជាតិអូឡាំពិក វេលាម៉ោង៦ល្ងាច ។