
តើការប្រកួតវគ្គផ្តាច់ព្រ័ត្រ FA Cup រវាង Arsenal និង Chelsea ប្រកួតថ្ងៃណា?
ក្រុមកាំភ្លើងធំ Arsenal និង ត្រូវប្រជែងជាមួយក្រុម តោខៀវ Chelsea ដែលជាក្រុមឋិតក្នុងទីក្រុង London ដូចគ្នា ក្នុងវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ FA CUP 2019/20 នៅថ្ងៃទី១ ខែសីហា ខាងមុខនេះ។
ការប្រកួតរបស់ក្រុមទាំងពីរ និងចាប់ផ្តើមប្រកួតនៅម៉ោង ៥កន្លះ (ម៉ោងនៅអង់គ្លេស) ដោយត្រូវនិងម៉ោង១១កន្លះយប់នៅកម្ពុជាក្នុងពហុកីឡដ្ឋាន Wembley។
គួររំលឹកផងដែរថា Arsenal បានឡើងមកកាន់វគ្គផ្តាច់ព្រ័ត្រ បន្ទាប់ពីឈ្នះ Man City ២ទល់០ ស្របពេលដែល Chelsea ឈ្នះ Man Utd ៣ទល់១៕