U23 មីយ៉ាន់ម៉ាចាញ់ Yangon United មុនប៉ះកម្ពុជាក្នុងការប្រកួត AFF U23
ក្រុមបាល់ទាត់ជម្រើសជាតិមីយ៉ាន់ម៉ាអាយុក្រោម២៣ឆ្នាំបានចាញ់ក្រុម Yangon United ក្នុងលទ្ធផល ២-០ ក្នុងការប្រកួតមិត្តភាព។
ការប្រកួតសាកល្បងនេះត្រូវបានលេង៣វគ្គ ក្នុងមួយវគ្គៗ៣០នាទី រើដើម្បីរៀបចំក្រុម U23 មីយ៉ាន់ម៉ា សម្រាប់ព្រឹត្តិការណ៍ AFF U23 Championship 2023 ដែលនឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយ។
អ្នកស៊ុតបញ្ចូលទីសម្រាប់ Yangon United គឺ Thurein Soe និង Habila។
សម្រាប់ AFF U23 Championship 2023 មីយ៉ាន់ម៉ា ស្ថិតក្នុងពូល A ប៉ះ ថៃ កម្ពុជា និងប្រ៊ុយណេ។
ពួកគេនឹងបើកយុទ្ធនាការម្ចាស់ផ្ទះថៃនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣៕