ឡុង បូរាណ និយាយពីការចូលរួមជាមួយក្លិបទី៥ ក្នុងអាជីព
ខ្សែការពារស្លាប ឡុង បូរាណ មានការជឿជាក់យ៉ាងខ្លាំងជាមួយក្លិបថ្មីរបស់ខ្លួន គិរីវង់សុខសែនជ័យ យ៉ាងខ្លងនឹងបានសរសើរអំពីការរៀបចំក្រុមបានល្អ ខណៈនេះជាក្លិបទី៥ របស់គេក្នុងអាជីពជាកីឡាករបាល់ទាត់។ កីឡាករកំពស់មិនសូវបានរូបនេះធ្លាប់លេងឲ្យក្លិបជាច្រើន នៅក្នុងលីគកំពូលកម្ពុជា ពោលគឺ ភ្នំពេញក្រោន, វេស្ទើនភ្នំពេញ, សូលទីឡូអង្គរ, អាសុីអឺរ៉ុប យូណាយធីត នឹងចុងក្រោយនេះ គិរីវង់សុខសែនជ័យ។
ឡុង បូរាណ ក៏បានសរសើរក្លិនថ្មីថា៖ សម្រាប់ក្លិបថ្មីទី៥នេះ ខ្ញុំឃើញថាមានការរៀបចំបានល្អ ហើយលេងយល់ចិត្តគ្នា ធ្វើឲ្យខ្ញុំមានជំនឿចិត្តយ៉ាងខ្លាំង ក្នុងការជួយក្រុមទទួលបានចំណាត់ថ្នាក់ល្អជាងរដូវកាលមុន។ ក្នុងការមកចូលរួមជាមួយក្លិប គិរីវង់សុខសែនជ័យនេះនៅមិនទាន់បានទទួលជោគជ័យនៅឡើយទេ ស្របពេលដែលពេលមានរបួសមួយរយៈ ខណៈពេលនេះទើបជាសះស្បើយលីគត្រូវបានពន្យាពេលមិនមានថ្ងៃកំណត់ដោយសារបញ្ហាជំងឺកូដ-១៩។
បើទោះបីជាបានចូលរួមជាក្លិបដល់ទី៥ ក្នុងប្រទេសកម្ពុជាក៏ដោយ ប៉ុន្តែកីឡាកររូបនេះនៅមិនទាន់បានលើកពានធំៗឡើង ខណៈកាលពីរដូវកាល ភ្នំពេញក្រោន លើកពានកីឡាករសំបូរបច្ចេកទេសនេះ លេងបានពាក់កណ្តាលរដូវកាល ប៉ុណ្ណោះ។