Caicedo មិនចង់ទៅ Liverpool តែចង់ទៅ Chelsea ជាង
ទោះបី Liverpool ហ៊ានផ្ដល់តម្លៃផ្ទេរដល់ទៅ១៣៩លានដុល្លារអាមេរិកទៅ Brighton ក៏ដោយ ខ្សែបម្រើ Moises Caicedo មិនបានបង្ហាញឆន្ទៈចង់ទៅចូលរួមជាមួយហង្សក្រហមទេ។
កីឡាករជម្រើសជាតិអេក្វាឌ័រត្រូវបានរាយការណ៍ថា ចង់ចូលរួមជាមួយ Chelsea ហើយក៏ធ្លាប់បានឈានដល់កិច្ចព្រមព្រៀងផ្ទាល់ខ្លួនជាមួយក្រុមតោខៀវដែរ។
ដោយឡែកប្រភពពី the Guardian ក្រុមតោខៀវបានដាក់សំណើ១២៧លានដុល្លារអាមេរិក តែត្រូវបាន Brighton បដិសេធ តែបានទទួលសំណើ១៣៩លានដុល្លារពី Liverpool៕