សេណារីយ៉ូរបស់កម្ពុជាដើម្បីសម្រេចក្ដីស្រមៃនៅ AFF Cup
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាកំពុងកាន់កាប់៦ពិន្ទុពីការប្រកួត AFF Cup ប្រចាំពូល A តាមពីក្រោយក្រុមថៃ និងឥណ្ឌូនេស៊ី១ពិន្ទុ។ ក្រុមគោព្រៃខៀវ នៅសល់ឱកាសដើម្បីប្រជែងយកកៅអីទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ខណៈពួកគេត្រូវប៉ះថៃថ្ងៃចន្ទ ទី០២ ខែមករា ឆ្នាំ២០២៣ នេះ។
ដើម្បីបន្តដំណើរទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃពានរង្វាន់ជើងងកអាស៊ីអាគ្នេយ៍ឆ្នាំ២០២២នេះជាលេីកដំបូងក្នុងប្រវត្តិសាស្ត្របានក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាត្រូវការឈ្នះជាដាច់ខាតក្នុងការលេងទល់ក្រុមការពារជេីងឯកថៃ ស្របពេលក្រុមគូប្រជែងរួមពូល ឥណ្ឌូណេស៊ី ត្រូវជួបជាមួយក្រុមហ្វីលីពីនដែលទ់បមាន៣ពិន្ទុ។
ប្រសិនបើក្រុមជម្រើសជាតិកម្ពុជាទទួលបានជ័យជម្នះលើក្រុមជោគជ័យបំផុតក្នុងតំបន់ ពោលគឺថៃនោះ កម្ពុជានឹងបង្កេីតប្រវត្តិសាស្រថ្មីដោយកត់ត្រាការឈ្នះក្រុមធំថៃលើកដំបូងផង និង ឡើងទៅវគ្គពាក់កណ្ដាល់ផ្ដាច់ព្រ័ត្រ AFF Cup ជាលើកទី១ផងដែរ។
គួរដឹងដែរថា ក្រុមបាល់ទាត់ជម្រេីសជាតិកម្ពុជាមានភារកិច្ចដ៏ធំនៅក្នុងការប្រកួតចុងក្រោយនៃពូល A ពានរង្វាន់ AFF Cup 2022 ដោយត្រូវលេងនៅទឹកដីក្រុមជម្រេីសជាតិថៃនាថ្ងៃទី២ខែមករាឆ្នាំ២០២៣នៅកីឡដ្ឋាន Thammasat ដោយចាប់ផ្ដេីមការប្រកួតនៅម៉ោង៧៖៣០យប់៕