Tuchel៖មាន Mendy ដូចមានគ្រាប់ពេជ្រ
(BC-99)
Thomas Tuchel គ្រូបង្វឹកក្រុមតោខៀវ Chelsea មានសេចក្តីសោមនស្សរីករាយជាមួយនឹងទម្រង់លេងរបស់ Edouard Mendy ជាខ្លាំងនៅរដូវកាលថ្មីនេះ។
សម្រាប់ការប្រកួតនៅរដូវកាលថ្មីនេះក្រុមតោខៀវ Chelsea មិនទាន់ស្គាល់ពាក្យថាចាញ់នៅឡើយទេនៅគ្រប់កម្មវិធីប្រកួតចំនួន ១០ ដងដោយទទួលបានជ័យជម្នះ ៧ ដងនិងស្មើរ ៣ ដងរីឯលោក Tuchel បាននិយាយថាកំណត់ត្រាទាំងនេះមានការចូលរួមច្រើនពីអ្នកចាំទីដៃស្អិត Edouard Mendy ។
នៅមុនការប្រកួតរវាង មាន់ខ្នាយមាស Tottenham Hot Spur និង Chelsea ចូលមកដល់លោក Tuchel បាននិយាយនៅលើគេហទំព័ររបស់ Chelsea ថា៖“ ខ្ញុំពិតជារីករាយណាស់ជាមួយគេ។ Mendy គឺជាបុរសពូកែម្នាក់ដែលមានបុគ្គលិកលក្ខណៈសុភាពរាបសាមានភាពស្ងប់ស្ងាត់។ គេបានបញ្ចេញស្នាដៃឱ្យយើងបានឃើញតាំងពីថ្ងៃដំបូង។ គ្រប់ក្រុមកំពូលៗ តែងត្រូវការអ្នកចាំទីដ៏កំពូលម្នាក់ យើងពិតជាសំណាងណាស់ដែលមានអ្នកចាំទីម្នាក់ដែលពួកគេកំពុងចង់បាន” ។