U22 វៀតណាមលុបចោលការហ្វឹកហាត់ថ្ងៃទី០១ ឧសភា នេះ
ដោយមើលឃើញពីភាពហត់នឿយរបស់កូនក្រុមពេក លោក Philippe Troussier គ្រូបង្គោលក្រុមអាយុក្រោម២២ឆ្នាំវៀតណាម បានសម្រេចចិត្តលុបចោលការហ្វឹកហាត់នៅថ្ងៃទី០១ ខែឧសភា នេះ បន្ទាប់ពីការប្រកួតឈ្នះឡាវ។
ក្រុមម្ចាស់មេដាយមាស២០២១ បានប្រកួតឈ្នះឡាវដោយលទ្ធផល២ទល់នឹង០ ប្រចាំពូល B នៅកីឡដ្ឋានព្រីនស៍។
តាមកាលវិភាគដើម U22 វៀតណាម នឹងមានការហ្វឹកហាត់ស្រាលៗ និងសម្រាកនៅម៉ោង ៩ ព្រឹក នៅលើទីលាន NIPES បន្ទាប់ពីប្រកួតជាមួយឡាវ នៅល្ងាចថ្ងៃទី ៣០ ខែមេសា។ ប៉ុន្តែកាលពីយប់មិញ ក្រោយពីវាយតម្លៃស្ថានភាពរួច គ្រូបង្វឹកជនជាតិបារាំងក៏សម្រេចចិត្តលុបចោលកាលវិភាគនេះ។
កីឡាករ U22 វៀតណាមនឹងស្នាក់នៅសណ្ឋាគារដើម្បីសម្រាកលំហែកាយនៅអាងហែលទឹកឬដើរតិចៗ។ កីឡាករជាច្រើនត្រូវសម្រាកបន្ទាប់ពីការខិតខំអស់រយៈពេល៩០នាទី។ នៅលើទីលាន កីឡាករមួយចំនួនហាក់ដូចជាលេងហួសកម្លាំង មានការរមួលក្រពើ និងត្រូវការជំនួយផ្នែកវេជ្ជសាស្ត្រ។
ប្រកួតបន្ទាប់ ពួកគេត្រូវជួបសិង្ហបុរីនៅថ្ងៃទី០៣ ខែឧសភា កូនក្រុមលោក Troussier នឹងប្រកួតនៅម៉ោង៤ល្ងាច៕