
Dúbravka បញ្ចប់កិច្ចសន្យាខ្ចីនៅ Man UTD វិលទៅ Newcastle វិញ
អ្នកចាំទី Martin Dúbravka បានវិលទៅ Newcastle United វិញមុនកាលកំណត់ ក្រោយបញ្ចប់កិច្ចសន្យាខ្ចីនៅ Manchester United។
អ្នកចាំទីជម្រើសជាតិស្លូវ៉ាគីបានចុះកុងត្រាខ្ចី៦ខែនៅ Old Trafford កាលខែកញ្ញា ឆ្នាំ២០២២ និងចូលលេងបាន២ប្រកួត ពេលឈ្នះ Aston Villa ក្នុងការប្រកួត League Cup ជុំទី៣ និងឈ្នះ Burnley វគ្គ១៦ក្រុម។
យ៉ាងណា ការលេងរបស់គេហាក់មិនបានដល់ចំណុចរំពឹងទុកទាំងស្រុងទេ ដែលទំនងជាហេតុរូបគេវិលទៅ Newcastle United វិញ។
អ្នកចាំទីវ័យ៣៣ឆ្នាំបានក្លាយជាកីឡាករ Man UTD ទី២ បន្ទាប់ពី Cristiano Ronaldo ដែលបានចាកចេញ៕