
កម្ពុជាទទួលបង់ក្លាដែសក្នុងជំនួបមិត្តភាពនៅមរតកតេជោ
សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានប្រកាសនៅថ្ងៃពុធ ទី១៧ ខែសីហា នេះថា ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជានឹងជួបប្រកួតមិត្តភាពអន្តរជាតិជាមួយបង់ក្លាដែសនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ នាពហុកីឡដ្ឋានជាតិមរតកតេជោ។
នេះជាសកម្មភាពមួយអំឡុងថ្ងៃសម្រាក FIFA’s Day។ ក្រុមគោព្រៃខៀវក៏ត្រៀមសម្រាប់ព្រឹត្តិការណ៍ AFF Cup 2022 ចុងឆ្នាំនេះផងដែរ។
កាលខែមិថុនា កន្លងទៅ ក្រុមធំកម្ពុជាបានប្រកួតឈ្នះទីម័រខាងកើត ២ទល់នឹង១ ក្នុងការប្រកួតមិត្តភាពដូចគ្នានៅមរតកតេជោ៕