គ្រូបង្វឹក បឹងកេត បារម្ភការប៉ះក្លិប Hanoi នៅ AFC Cup
គ្រូបង្វឹកក្លិប បឹងកេត លោក គឹម ភក្តី បានបង្ហាញក្តីបារម្ភចំពោះការប្រកួតជាមួយក្លិប Hanoi FC ក្នុងពានរង្វាន់ AFC Cup ដែលចាប់ផ្ដើមក្នុងខែ មិថុនា ខាងមុខនេះ ។
គ្រូបង្វឹកដែលជួយ បឹងកេត លើពានលីគកំពូលកម្ពុជារដូវកាលមុន លើកឡើងថា ÷ ការលើការប្រកួត AFC Cup ទៅចុងខែ មិថុនា វាជាពេលវេលាល្អមួយ ក្នុងស្ថានភាពរបស់យើងនាពេលបច្ចុប្បន្ន គិតពីពេលនេះ យើងកំពុងតែស្រពិចស្រពិលនៅឡើយពីស្ថានភាព ជំងឺកូវិតនៅប្រទេសរបស់យើង ដោយសារក្រុមយើងមិនទាន់បានប្រមូលផ្តុំគ្នាធ្វើការហ្វឹកហាត់នៅឡើយទេ។ ខ្ញុំសង្ឃឹមថា នាពេលដ៏ខ្លីខាងមុខនេះយើងអាចបើកការហ្វឹកហាត់វិញបាន ព្រោះអ្វីដែលខ្ញុំបារម្មណ៏គឺការប្រកួត AFC នេះដែលមានក្រុមខ្លះដូចជា Hanoi គេកំពុងមានការប្រកួតជាប់ក្នុង លីគគេ ។ លោក បន្ថែមថា ខ្ញុំតែងតែតាមដានការប្រកួតរបស់ក្រុម Hanoi ជាការពិតយើងឃើញថាលទ្ធផលចំណាត់ថ្នាក់ពំុសូវល្អ តែការប្រកួតរបស់ពួកគេនូវតែមានកំរិត ល្អមួយដែលមិនអាច មើលរំលងបាន ដូចច្នេះយើងត្រូវការពេលហ្វឹកហាត់បានល្អដើម្បីការប្រកួតដ៏ល្អនេះ។
បឹងកេត ទើបលេងបាន២ប្រកួតតែប៉ុណ្ណោះនៅលីគកំពូលកម្ពុជា មុនពេលសម្រាកដោយសារបញ្ហាកូវីដ១៩ ដោយក្នុងនោះចាញ់ ណាហ្គាវើល ១ ទល់ ០ និងចាញ់ ភ្នំពេញក្រោន ២ ទល់ន ១ ។
ពានរង្វាន់ AFC Cup ក្លិបបឹងកេត ស្ថិតក្នុងពូល G ដែលមានក្លិប ÷
– Hanoi FC តំណាង ប្រទេសវៀតណាម ,
– Bali United FC តំណាង ប្រទេសឥណ្ឌូនេស៊ី
– Boeung Ket FC តំណាង ប្រទេសកម្ពុជា
– FC Chanthabouly (លាវ) រឺ ក្លិបKasuka FC (ប្រ៊ុយណេ)
សម្រាប់ការប្រកួតគ្រោងចាប់ពីថ្ងៃទី ៣០ ខែមិថុនា ដល់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ ចំពោះនៅកីឡដ្ឋាន សហព័ន្ធបាល់ទាត់អាស៊ីផ្តល់ដំណឹងតាមក្រោយ ៕