Juventus ត្រូវបានកាត់អស់១៥ពិន្ទុ
Juventus ត្រូវបានកាត់ពិន្ទុ១៥ពិន្ទុដោយតុលាការអ៊ីតាលីក្រោយមានការស៊ើបអង្កេតលើកិច្ចព្រមព្រៀងផ្ទេររបស់ក្លិបដែលមានមូលដ្ឋាននៅក្រុង Turin។
ជាមួយនឹង២០ប្រកួតដែលនៅសល់ក្នុងរដូវកាលនេះ ក្រុមរហស្សនាមសេះបង្កង់កំពុងឈរនៅលេខរៀងទី៣ នៅ Serie A ដោយតាមពីក្រោយ ក្រុមកំពូលតារាង Napoli ១០ពិន្ទុ។ ការ កាត់ ពិន្ទុ នេះនឹងធ្វើឱ្យ ពួក គេ ធ្លាក់ ទៅតំបន់កណ្តាលតារាង។
ក្រុមប្រឹក្សាភិបាលរបស់ក្លិប រួមទាំងអតីតប្រធាន Andrea Agnelli និងអនុប្រធាន Pavel Nedved បានលាលែងពីតំណែងកាលពីខែវិច្ឆិកា។
Juventus បានបដិសេធរាល់ការប្រព្រឹត្តខុសហើយបានបញ្ជាក់ថាពួកគេនឹងប្តឹងឧទ្ធរណ៍ចំពោះការសម្រេចចិត្តនេះ៕