ព្រះខ័នរាជស្វាយរៀងស៊ីបឹងកេត ៤-០ បន្តគ្រប់គ្រងកំពូលតារាង Premier League
ព្រះខ័នរាជស្វាយរៀងបានបន្តឈរកំពូលតារាង Cambodian Premier League រដូវកាល២០២២ ក្រោយឈ្នះបឹងកេត ៤ទល់នឹង០ ក្នុងការប្រកួតសប្ដាហ៍ទី០៣ នៅថ្ងៃសៅរ៍ ទី១៩ ខែមីនា។
Emmanuel Mbarga ជាអ្នករកគ្រាប់បាល់បញ្ចូលទីឲ្យក្រុមម្ចាស់ផ្ទះស្វាយរៀង ១ទល់នឹង០ មុនក្នុងនាទី៣០។ ចូលដល់វគ្គទី២ ខ្សែប្រយុទ្ធកាណាដា Marcus Harber រកបាន២គ្រាប់ម្នាក់ឯង បូកបញ្ចូលទាំងការទាត់របស់មិត្តរួមក្រុមជនជាតិជប៉ុន Takashi Odawara ក្នុងនាទី៦៨។
សរុប៣ប្រកួតដើមរដូវកាល២០២២នេះ ព្រះខ័នរាជស្វាយរៀង បន្តកាន់កាប់កំពូលតារាង ដោយមាន៩ពិន្ទុពេញ។
ចំណែកលទ្ធផលផ្សេងៗទៀត វិសាខាឈ្នះគិរីវង់សុខសែនជ័យ៥ទល់នឹង០, សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទចាញ់ណាហ្គាវើលដ៍ ០ទល់នឹង១ និងអង្គរថាយហ្គឺរឈ្នះក្រុមការពារជើងឯក