
Messi និង Putellas បានពានកីឡាករ កីឡាការិនីឆ្នើមប្រចាំឆ្នាំរបស់ FIFA
ខ្សែប្រយុទ្ធ Lionel Messi ត្រូវបានជ្រើសរើសជាកីឡាករឆ្នាំប្រចាំឆ្នាំរបស់ស្ថាប័ន FIFA ឬ FIFA Best Men of the Year។
ជាលើកទី២ហើយបន្ទាប់ពីឆ្នាំ២០១៩ដែលតារាអាហ្សង់ទីនខាងលើទទួលបានពានរង្វាន់កិត្តិយសនេះ។ គេទទួលបានសម្លេងគាំទ្រច្រើនជាង Kylian Mbappe និង Karim Benzema។
ចំណែកផ្នែកនារីវិញបានទៅលើកីឡាការិនី Alexia Putellas របស់ FC Barcelona។ ខ្សែបម្រើវ័យ២៩ឆ្នាំជម្រើសជាតិអេស្ប៉ាញរូបនេះ នាំមុខខ្សែប្រយុទ្ធអាមេរិក Alex Morgan មកពី San Diego Wave និងខ្សែប្រយុទ្ធអង់គ្លេស Beth Mead មកពី Arsenal៕