គ្រូអាហ្សង់ទីនបានទាំងកុងត្រាថ្មី បានទាំងពានគ្រូល្អប្រចាំ FIFA
លោក Lionel Scaloni ត្រូវបានសហព័ន្ធកីឡាបាល់ទាត់អាហ្សង់ទីនផ្ដល់កិច្ចសន្យាថ្មីសម្រាប់តួនាទីគ្រូបង្គោលក្រុមធំដល់ FIFA World Cup 2026។
គ្រូបង្វឹកវ័យ៤៤ឆ្នាំត្រូវបានតែងតាំងក្នុងឆ្នាំ២០១៨ និងបានឈ្នះពានរង្វាន់ Copa America 2021 មុនលើកពាន World Cup 2022 ដោយជោគជ័យនៅកាតារ។
ភារកិច្ចរបស់អតីតខ្សែការពារ West Ham គឺត្រូវនាំក្រុមជម្រើសជាតិអាហ្សង់ទីនទៅកាន់ជុំចុងក្រោយ FIFA World Cup 2026 ដែលសហរដ្ឋអាមេរិក, ម៉ិកស៊ិក និងកាណាដា ជាម្ចាស់ផ្ទះ។
ទន្ទឹមនឹងនេះ លោក Scaloni ក៏ត្រូវបានជ្រើសរើសជាគ្រូល្អប្រចាំឆ្នាំ២០២២របស់ FIFA ផងដែរ៕