អតីតគ្រូអាល្លឺម៉ង់ក្លាយជាគ្រូបង្គោលថ្មីកូរ៉េខាងត្បូង
លោក Jurgen Klinsmann អតីតគ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់ និងសហរដ្ឋអាមេរិក ត្រូវបានតែងតាំងជាគ្រូបង្គោលថ្មីនៃក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូង។
កីឡាករវ័យ៥៨ឆ្នាំដែលធ្លាប់រួមចំណែកឈ្នះ FIFA World Cup ក្នុងនាមជាកីឡាករជាមួយអាល្លឺម៉ង់ក្នុងឆ្នាំ១៩៩០ បានយល់ព្រមលើកិច្ចសន្យារយៈពេល៣ ឆ្នាំកន្លះ។
កិច្ចសន្យារបស់លោក Klinsmann គឺត្រូវនាំក្រុមទៅជុំចុងក្រោយ FIFA World Cup 2026 ដែលមានកាណាដា ម៉ិកស៊ិក និងសហរដ្ឋអាមេរិក ជាសហម្ចាស់ផ្ទះ។
ការប្រកួតដំបូងរបស់លោក Klinsmann ក្នុងនាមគ្រូបង្គោលកូរ៉េខាងត្បូង នឹងត្រូវប្រកួតមិត្តភាពក្នុងផ្ទះទល់នឹងកូឡុំប៊ីនៅក្រុង Ulsan នៅថ្ងៃទី២៤ ខែមីនា៕