Federico Chiesa ត្រូវអវត្តមានឱ្យអ៊ីតាលីក្នុងវគ្គជម្រុះ World Cup ក្រោយដាច់សសៃជង្គង់ ACL
ខ្សែប្រយុទ្ធ Federico Chiesa បានរងរបួសដាច់សសៃជង្គង់ ACL កាលពីសប្តាហ៍មុន ដោយ Juventus បានចេញសេចក្តីថ្លែងការណ៍ថាសមាជិករបស់ខ្លួននឹងត្រូវអវត្តមាននៅលើទីលានរហូតដល់ចប់រដូវកាលនេះតែម្តង។
សមាជិករបស់ក្រុមសេះបង្កង់ត្រូវបានប្តូរចេញភ្លាមៗនៅនាទី៣២ ក្នុងវគ្គទី១ក្រោយប៉ះទង្គិចជាមួយកីឡាករ AS Roma ក្នុងការប្រកួតប្រចាំក្របខ័ណ្ឌ Serie A។
ក្រោយពីរងរបួសធ្ងន់ធ្ងរបែបនេះ កីឡាករវ័យ២៤ឆ្នាំមិនអាចជួយក្រុមជម្រើសជាតិអ៊ីតាលីនៅក្នុងការប្រកួតវគ្គជម្រុះ FIFA World Cup នៅខែមីនាខាងនមុខនេះបានឡើយ។
គួរឱ្យដឹងថា អតីតសមាជិក AFC Fiorentina គឺកីឡាករដ៏សំខាន់សម្រាប់ក្រុមជម្រើសជាតិអ៊ីតាលី ដោយរូបគេគឺជាកូនអុកដ៏សំខាន់ក្នុងការឈ្នះជើងឯក Euro 2020 កាលពីឆ្នាំមុន។