
ឫស្សីកែវឈ្នះជ័យវរ្ម័នទី៧ ៦-១ ជើងទី១ វគ្គ៤ក្រុម ជើងឯកវិទ្យាល័យ
ក្រុមបាល់ទាត់វិទ្យាល័យឫស្សីកែវ បានយកឈ្នះក្រុមវិទ្យាល័យជ័យវរ្ម័នទី៧ ដោយលទ្ធផល៦ទល់នឹង១ ក្នុងជើងទី១ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជើងឯកវិទ្យាល័យ នៅថ្ងៃចន្ទ ទី២០ ខែវិច្ឆិកា។
ក្រុមវិទ្យាល័យឫស្សីកែវ បានឡើងមកកាន់វគ្គនេះក្នុងនាមជាក្រុមកំពូលតារាង ខណៈវិទ្យាល័យជ័យវរ្ម័នទី៧ ស្ថិតនៅលេខ៤។
ការប្រកួតជើងទី២របស់ក្រុមទាំង២នឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែវិច្ឆិកា នាទីលានវិទ្យាល័យបឹងត្របែកដដែល។
សម្រាប់ការប្រកួតជើងទី១ជាបន្តនៅថ្ងៃអង្គារ នេះ ក្រុមលេខ២វិទ្យាល័យឥន្ទ្រទេវី ត្រូវប៉ះក្រុមលេខ៣វិទ្យាល័យច្បារអំពៅ នៅបឹងត្របែក ម៉ោង៣និង៣០នាទី៕