Barca ប្រកាសថា Gavi ត្រូវសម្រាក៨ទៅ១០ខែដោយសារបញ្ហាសរសៃពួរជង្គង់
Gavi បានរងរបួសដាច់សរសៃពួរជង្គង់ក្នុងការប្រកួតរបស់ជម្រើសជាតិអេស្ប៉ាញ កាលថ្ងៃអាទិត្យ ទី១៩ ខែវិច្ឆិកា ដែលពេលនោះគេបានព្យាយាមគ្រប់គ្រងបាល់។
Barcelona បញ្ជាក់ថា កីឡាករវ័យ១៩ឆ្នាំនឹងត្រូវសម្រាកពីចន្លោះ៨ទៅ១០ខែ មានន័យថា ពេលនេះដល់ចប់រដូវកាល គេមិនបានលេងទៀតទេ។ ខ្សែបម្រើដដែលក៏ទំនងមិនបានលេង Euro 2024 និងអូឡាំពិកនៅក្រុងប៉ារីសដូចគ្នា។
Gavi ចូលលេងបាន១១១ប្រកួតសម្រាប់ Barcelona រកបាន៧គ្រាប់ និង Assist ១២ដង និងបង្ហាញខ្លួនឱ្យជម្រើសជាតិអេស្ប៉ាញ២៧ដង រកបាន៥គ្រាប់៕