U23 កម្ពុជានឹងប្រកួតដោយប្រើឯកណ្ឋានពិសេសពីដៃគូផ្គត់ផ្គង់ថ្មី
សហព័ន្ធកីឡាបាល់ទាត់កម្ពុជានៅថ្ងៃសោរ៍ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានប្រកាសពីភាពជាដៃគូជាមួយម៉ាកVARAMAN ដែលជាអ្នកផ្គត់ផ្គង់ឈុតឯកសណ្ឋានផ្លូវការដល់ក្រុមជម្រើសជាតិកម្ពុជា ចាប់ពីឆ្នាំ២០២២នេះតទៅ។
VARAMAN គឺជាម៉ាកក្នុងស្រុកថ្មី បង្កើតឡើងជាមួយគោលបំណង ចង់ឱ្យក្រុមជម្រើសជាតិកម្ពុជាប្រើប្រាស់ឯកសណ្ឋានដែលរចនា និងផលិត នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាផលិតផលដែលផលិតដោយជនជាតិខ្មែរផ្ទាល់ ដើម្បីប្រើប្រាស់ក្នុងពេលប្រកួតប្រជែងលើឆាកអន្តរជាតិ។
សហព័ន្ធបញ្ជាក់ថា ឯកសណ្ឋានផ្លូវការរបស់ក្រុមជម្រើសជាតិកម្ពុជាឆ្នាំ២០២២ នឹងចេញជាផ្លូវការនៅ ខែឧសភា ឆ្នាំ២០២២ សម្រាប់ការប្រកួតជម្រុះជុំទី៣ នៃពានរង្វាន់បាល់ទាត់ទ្វីបអាស៊ី។
ដោយឡែក សម្រាប់ការប្រកួតពានរង្វាន់ ជើងឯកបាល់ទាត់តំបន់អាស៊ីអាគ្នេយ៍អាយុក្រោម២៣ឆ្នាំ ឆ្នាំ២០២២ ខាងមុខនេះ VARAMAN នឹងមានឯកសណ្ឋានដោយឡែកផ្សេងជាពិសេស សម្រាប់ក្រុមជម្រើសជាតិអាយុក្រោម២៣ឆ្នាំ៕