Messi ចុះកិច្ចសន្យា២ឆ្នាំនៅ PSG ជាមួយជម្រើសបន្ថែមមួយឆ្នាំទៀត
Lionel Messi បានចុះកិច្ចសន្យា២ឆ្នាំនៅ Paris Saint Germain ជាមួយជម្រើសបន្លាយសុពលភាពមួយឆ្នាំ ក្រោយចាកចេញពី FC Barcelona។
ខ្សែប្រយុទ្ធអាហ្សង់ទីនថ្លែងថា ពិតជាអន្ទះសារក្នុងការចាប់ផ្ដើមនៅ PSG។ ក្លិបមានទស្សនវិស័យដ៏អស្ចារ្យ ហើយគេដឹងពីគុណភាពកីឡាករ និងក្រុមការងារនៅទីនេះ។ គេប្ដេជ្ញាសហការគ្នាឲ្យបានល្អ។
Messi ក្លាយជាកីឡាករទី៤ដែលផ្ទេរដោយឥតថ្លៃខ្លួនទៅកាន់ Paris Saint Germain បន្ទាប់ពី Georginio Wijnaldum, Sergio Ramos និងអ្នកចាំទី Gianluigi Donnarumma។ គេនឹងពាក់អាវលេខ៣០ ហើយដឹកនាំប្រយុទ្ធជួរមុខជាមួយ Neymar និង Mbappe។
Messi អាចនឹងចាប់ផ្ដើមការប្រកួតតទល់ Strasbourg នៅថ្ងៃសៅរ៍ សប្ដាហ៍នេះ៕