អ្នកចាត់ការគោព្រៃ Keisuke Honda បង្ហោះសារមួយឃ្លាក្រោយចុះកុងត្រាជាមួយក្លឹបថ្មី
អ្នកចាត់ការក្រុមគោព្រៃកម្ពុជា Keisuke Honda ទើបតែចុះកុងត្រាជាមួយក្លឹបថ្មី Neftçi PFK ក្នុងក្របខណ្ឌកំពូលប្រទេស Azerbaijan រហូតដល់ចប់រដូវកាលនេះ។
នេះជាក្លឹបទី១០ហើយនៅក្នុងអាជីពរបស់បុរសជនជាតិជប៉ុន ក្រោយពីបានចែកផ្លូវគ្នាជាមួយក្លឹប Portimonense រាយ៉ាងគួរឱ្យភ្ញាក់ផ្អើលបំផុត បន្ទាប់ពីចុះកុងត្រាជាមួយគ្នាបានតែត្រឹមតែ៥ថ្ងៃតែប៉ុណ្ណោះ ពោលគឺដោយសារតែក្លិបនៅព័រទុយហ្គាល់មួយនេះមិនមានសិទ្ធចុះឈ្មោះរូបលោកឱ្យចូលរួមប្រកួតបាន។
ដោយឡែកនៅថ្ងៃនេះផងដែរថា Keisuke Honda បានបង្ហោះពាក្យមួយឃ្លាផងដែរថា៖ “ខ្ញុំមានមហិច្ឆិតាថានឹងលេងឱ្យអស់ពីសមត្ថភាពសម្រាប់ក្រុម”។
មូលហេតុដែលខ្សែប្រយុទ្ធវ័យ៣៤ឆ្នាំត្រូវការស្វែងរកក្លឹបថ្មីលេងភ្លាមៗឱ្យខានតែបាននោះគឺដោយគោលបំណងសំខាន់បំផុតរបស់ខ្លួនគឺការចង់មានឈ្មោះលេងឱ្យក្រុមសាម៉ូរ៉ៃជប៉ុនសារជាថ្មីម្តងទៀតនៅក្នុងព្រឹត្តិការណ៍អូឡាំពិក២០២០ ដែលប្រទេសជប៉ុនធ្វើជាម្ចាស់ផ្ទះ។
គួរឱ្យដឹងថា Keisuke Honda មិនមានក្លឹបលេងចាប់តាំងពីចាកចេញពី Botafogo ដោយការបញ្ចប់កុងត្រាកាលពីចុងឆ្នាំមុន បន្ទាប់ពីមានការខ្វែងគំនិតគ្នា។