ក្លិបបាល់ទាត់ ព្រៃវែង បង្ហាញឈុតក្រៅដីសម្រាប់ប្រកួតជាផ្លូវការ

ឈុត ក្រៅដី
នៅថ្ងៃនេះក្លិបបាល់ទាត់ចំណូលថ្មីនៃលីគកំពូលបាល់ទាត់កម្ពុជារដូវកាល ២០២១ ខេត្ត ព្រៃវែង បានបង្ហាញឈុតសម្រាប់ប្រើប្រាស់ប្រកួតក្រៅដីជាផ្លូវការហើយ បន្ទាប់ពីឈុតក្នុងបានប្រកាសនឹងប្រកួតកាលពីសប្តាហ៍ទី១រួចរាល់ ។
ឯកសណ្ឋានថ្មីក្រៅដីនេះបានរចនាយ៉ាងស្រស់ស្អាតដែលជាផលិតផលក្រុមហ៊ុន Forward ហើយសម្រាប់ការឈុតក្រៅដីលើកដំបូងរបស់ក្លិបមានមូលដ្ឋាននៅខេត្ត ព្រៃវែង មួយនេះ គ្រោងនឹងប្រើប្រាស់សម្រាប់ការនៃលីគកំពូលបាល់ទាត់កម្ពុជាដែលត្រូវធ្វើដំណើរទៅទឹកដីក្រុមបាល់ទាត់ ភ្នំពេញក្រោន នៅថ្ងៃទី ២៣ ខែ មិនា ឆ្នាំ ២០២១ នាទឹកដី Smart RSN ។
សូមបញ្ជាក់ថា ក្លិបបាល់ទាត់ខេត្ត ព្រៃវែង ជាក្រុមជើងឯកលីគលំដាប់ទី២ រដូវកាល ២០២០ ហើយបានឡើងមកលីគកំពូលនារដូវកាលនេះ ដោយបានឆ្លងកាត់ការប្រកួតម្តងរួចមកហើយ ក្នុងនោះទទួលបានលទ្ធផលស្មើជាមួយក្លិបបាល់ទាត់ អង្គរថៃហ្គឺរ ១ ទល់ ១ ក្នុងដីខ្លួន ៕

ឈុតក្នុងដី